ក្រសួងការងារបង្ហាញអំពីឱកាសការងារនៅ តែមានបន្តសម្រាប់ផ្តល់ជូនអតីតពលករពីប្រទេសថៃ

កាលពីចុងខែវិច្ឆិកាកន្លងនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអោយដឹងថា ឱកាសការងារចំនួន ៨៦,៨៩១ កន្លែង នៅទូទាំងរាជធានី-ខេត្ត ទាំង២៥ កំពុងរង់ចាំបងប្អូនប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ ជាពិសេសបងប្អូនអតីតពលករ ដែលវិលត្រឡប់មកពីប្រទេសថៃ។ ឱកាសការងារទាំងនោះ ស្ថិតនៅក្នុងវិស័យឧស្សាហកម្ម សេវាកម្ម និងកសិកម្ម ហើយឱកាសការងារដែលមានច្រើនជាងគេ គឺនៅរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តកណ្ដាល ខេត្តតាកែវ និងខេត្តស្វាយរៀង។ ជាមួយគ្នានេះ ក្រសួងការងារ ក៏បានឱ្យដឹងដែរថា គិតត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០២៥នេះ បងប្អូនអតីតពលករត្រឡប់មកពីថៃប្រមាណជិត ២៩ម៉ឺននាក់ បានទទួលការងារធ្វើសម្រាប់ការងារនៅក្នុងប្រព័ន្ធ។ដោយឡែក…