សមត្ថកិច្ចចម្រុះចុះត្រួតពិនិត្យឃ្លាំងស្តុកសាច់បង្កករាប់រយតោន នៅខណ្ឌសែនសុខ

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចចម្រុះ នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ បានចុះប្រតិបត្តិការឆែកឆេរ និងត្រួតពិនិត្យឃ្លាំងស្តុកទំនិញដ៏ធំមួយ ស្ថិតនៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បន្ទាប់ពីមានការសង្ស័យថា មានការស្តុកសាច់បង្កករាប់រយតោន ដែលអាចនាំចូលពីប្រទេសថៃ។

តាមព័ត៌មានបឋម ឃ្លាំងខាងលើត្រូវបានប្រើជាទីតាំងស្តុកសាច់បង្កកក្នុងបរិមាណច្រើន ដោយមានអាជីវករជាច្រើននាក់ជួលទុកទំនិញ មុនចែកចាយទៅកាន់ទីផ្សារនានាក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួន។

ទោះជាយ៉ាងណា រហូតមកដល់រសៀលថ្ងៃដដែល មន្ត្រីជំនាញមិនទាន់បញ្ជាក់ជាផ្លូវការថា សាច់បង្កកទាំងនោះមានប្រភពពីប្រទេសថៃ ឬប្រភពណាផ្សេងទៀតឡើយ។ ជាមួយគ្នានេះ អាជ្ញាធរក៏មិនទាន់អះអាងថា ការនាំចូល និងការស្តុកទុកសាច់បង្កកទាំងនោះមានភាពស្របច្បាប់ ឬមានភាពមិនប្រក្រតីនោះដែរ ខណៈការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ឯកសារពាក់ព័ន្ធកំពុងបន្តធ្វើឡើង។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *